ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកដែលយកក្មេងតូចតាមជាមួយ យើងខ្ញុំបានរៀបចំឱ្យមានទារកដ្ឋានដែលលោកអ្នកអាចទទួលបានទឹកក្តៅនិងឯកជនភាពក្នុងការរៀបចំថែទាំកូនរបស់លោកអ្នក។ ទីតាំងទារកដ្ឋានមាននៅ៖
• ក្នុងសាលចុះឈ្មោះអ្នកដំណើរ ខាងក្រោយបញ្ជរលក់សំបុត្រ (ក្រោយជណ្តើរយន្តឡើងទៅកាន់ច្រកចេញដំណើរអន្តរជាតិ)។
• ក្នុងសាលរង់ចាំចេញដំណើរអន្តរជាតិ ខាងក្រោយ Dufry
• ក្នុងសាលចេញដំណើរក្នុងស្រុក
• ទីធ្លាចំណតរថយន្ត ទល់មុខហាង Nham Pochentong។ ក្នុងបន្ទប់ទឹកស្ត្រីមានតុសម្រាប់ផ្លាស់ប្តូរសំលៀកបំពាក់របស់ទារកផងដែរ។