បញ្ជរប្តូរប្រាក់របស់យើងទទួលយករូបិយវត្ថុគ្រប់ប្រភេទ។ បើចង់ដឹងអំពីអត្រាប្តូរប្រាក់ សូមចូលមើលវេបសាយរបស់ធនាគារជាតិ នៃ កម្ពុជា។
ដៃគូប្តូរប្រាក់របស់យើងមានបញ្ជរប្តូរប្រាក់បីកន្លែងសម្រាប់អតិថិជនដូររូបិយប័ណ្ណ ជាប្រាក់រៀលឬជាប្រាក់ដុល្លារអាមេរិក មុននឹងឡើងយន្តហោះ តាមអត្រាប្តូរប្រាក់មានភាពប្រកួតប្រជែងដែលមានដាក់បង្ហាញនៅតាមបញ្ជរ។ សូមរកមើលបញ្ជរទាំងនោះ នៅពេលចុះឈ្មោះ (ត្រង់ទីតាំងសេវាកម្មក្រុមហ៊ុនអាកាសចរណ៍ ឬនៅក្នុងសាលរង់ចាំឡើងយន្តហោះ ចំមុខច្រកទ្វារលេខ៩)។ ពេលមកដល់ លោកអ្នកនឹងឃើញបញ្ជរប្តូរប្រាក់នៅក្បែរការិយាល័យបាត់អីវ៉ាន់និងរកឃើញវិញ។