វេបសាយនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Cambodia Airports (ហៅកាត់ថា CA) ហើយស្ថិតក្រោមការប្រតិបត្តិដំណើរការរបស់ នាយកដ្ឋានមិនមែនអាកាសចរណ៍ពាណិជ្ជកម្ម ឬហៅជាភាសាអង់គ្លេសថា Non-Aviation Commercial Department។ គោលការណ៍សេវាកម្មនៅទីនេះរួមមានវិធានស្តីពីទំនាក់ទំនងរវាងក្រុមហ៊ុន CA និងអ្នកប្រើប្រាស់វេបសាយនេះ។ គោលការណ៍អាចមានការកែសម្រួលនៅពេលណាដែលក្រុមហ៊ុនយល់ថាមានភាពចាំបាច់។
ក្នុងករណីណាដែលក្រុមហ៊ុន CA សម្រេចចិត្តថាធ្វើការកែសម្រួលគោលការណ៍សេវាកម្មនេះ គោលការណ៍ថ្មីនឹងត្រូវបានដាក់ជំនួសគោលការណ៍ចាស់នេះវិញ។ គោលការណ៍ថ្មីនោះនឹងចូលជាធរនមានចាប់ពីថ្ងៃដែលវាត្រូវបានចុះផ្សាយនៅលើវេបសាយនេះ ហើយទំនាក់ទំនងរវាង CA និងអ្នកប្រើក៏ត្រូវស្ថិតក្រោមបញ្ញត្តិរបស់គោលការណ៍ថ្មីនេះដែរ។
យើងខ្ញុំសូមស្នើឱ្យអ្នកប្រើឧស្សាហ៍ចូលមើលទំព័រនេះរបស់វេបសាយយើងផង ដើម្បីធានាឱ្យបានថា លោកអ្នកបានដឹងអំពីគោលការណ៍សេវាកម្មចុងក្រោយដែលត្រូវបានអនុវត្តជាធរមាន។ ចូរជ្រាបផងដែរថា ក្រុមហ៊ុន CA សូមរក្សាសិទ្ធិគ្រប់យ៉ាងធ្វើការផ្លាស់ប្តូរខ្លឹមសារនៅក្នុងវេបសាយនេះ នៅពេលណាក៏បានដែរ។
តាមរយៈការប្រើប្រាស់វេបសាយនេះ អ្នកប្រើបានទទួលយល់ព្រមលើខ្លឹមសារ និងលក្ខខណ្ឌនៃការប្រើប្រាស់ដែលមានចែងនៅខាងក្រោម។ ក្នុងករណីដែលអ្នកប្រើជំទាស់ទៅនឹងខ្លឹមសារនិងលក្ខខណ្ឌទាំងអស់នេះ អ្នកប្រើគួរឈប់ប្រើប្រាស់វេបសាយនេះភ្លាម។
គោលបំណងរបស់វេបសាយនេះគឺដើម្បីផ្តល់ព័ត៌មានពាណិជ្ជកម្មនិងប្រតិបត្តិការ ដែលយើងខ្ញុំចាត់ទុកថាមានប្រយោជន៍ទាក់ទងដល់អ្នកប្រើនៅអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។
សិទ្ធិកម្មសិទ្ធិបញ្ញា
សិទ្ធិកម្មសិទ្ធិបញ្ញាទាំងអស់ពាក់ព័ន្ធជាមួយព័ត៌មានដែលចុះផ្សាយនៅលើវេបសាយនេះ រាប់ទាំងខ្លឹមសារអត្ថបទ ចំណងជើង រូបថត រូបគំនូរ រូបមានចលនា រូបភាព ឈ្មោះ និមិត្តសញ្ញា និងយីហោ សុទ្ធតែជាកម្មសិទ្ធិរបស់ក្រុមហ៊ុន CA ឬរបស់អ្នកកាន់អាជ្ញាប័ណ្ណ។ តាមរយៈការដាក់ផ្សាយព័ត៌មានទាំងនេះនៅលើវេបសាយ ក្រុមហ៊ុន CA មិនបានផ្ទេរទៅឱ្យអ្នកប្រើ ទោះជាក្នុងករណីណាក៏ដោយ នូវសិទ្ធិយកទៅផលិតឡើងវិញ ឬចែកចាយបន្តព័ត៌មានទាំងនេះទេ។ ទង្វើណាមួយបែបនេះមិនត្រូវបានអនុញ្ញាតឡើយ ប្រសិនបើគ្មានការយល់ព្រមជាមុនពីសំណាក់ក្រុមហ៊ុន CA ឬពីសំណាក់អ្នកកាន់អាជ្ញាប័ណ្ណផ្សេងទៀតដូចបានជម្រាបខាងលើ។ ទោះជាយ៉ាងនេះក្តី អ្នកប្រើអាចទទួលបានការអនុញ្ញាតឱ្យទាញយកយក និង/ឬ ផ្តិតចេញនូវព័ត៌មានពីលើវេបសាយនេះសម្រាប់យកទៅប្រើជាលក្ខណៈឯកជន និងមិនមែនក្នុងគោលបំណងពាណិជ្ជកម្ម។ វេបសាយនេះមិនត្រូវអនុញ្ញាតឱ្យយកទៅបង្កប់ជាមួយវេបសាយផ្សេងៗទៀតដែលមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុន CA ឡើយ។ អ្នកប្រើអាចបង្កើត និងចែកចាយតំណភ្ជាប់ជាមួយទំព័រវេបសាយ www.cambodia-airports.aero ហើយក្រុមហ៊ុន CA សូមរក្សាសិទ្ធិទទួលយកតំណភ្ជាប់ទាំងនោះឬអត់។
ការផ្សព្វផ្សាយពាណិជ្ជកម្ម លក់បញ្ចុះតម្លៃ និងខ្លឹមសារបង្កើតដោយភាគីទីបី
វេបសាយនេះ និងកម្មវិធីប្រើតាមទូរស័ព្ទ អាចមានការផ្សាយពាណិជ្ជកម្ម (រាប់ទាំងផ្ទាំងប្រកាស) លក់បញ្ចុះតម្លៃ និងខ្លឹមសារទម្រង់ផ្សេងទៀត ដែលផ្តល់ដោយភាគីទីបីយកមកផ្សាយ រាប់ទាំងអ្នកការផ្សព្វផ្សាយលក់រាយផងដែរ។ ខ្លឹមសារផ្សាយពាណិជ្ជកម្ម ដំណឹងលក់បញ្ចុះតម្លៃ និងអត្ថបទទាំងអស់ (រាប់ទាំងប៊ូតុងយោង និងតំណភ្ជាប់ទៅអត្ថបទផ្សេងផង) មិនមែនជាការផ្តល់អនុសាសន៍ ឬការអនុម័តគាំទ្ររបស់យើងចំពោះទំនិញនិងសេវាដែលត្រូវបានផ្សព្វផ្សាយពាណិជ្ជកម្មទេ ឬក៏ចំពោះតំណភ្ជាប់ចុងក្រោយទៅកាន់វេបសាយរបស់ផលិតផលនិងសេវាទាំងនោះដែរ។
ព័ត៌មានទាំងអស់ដែលផ្តល់មកតាមការផ្សាយពាណិជ្ជកម្ម ឬនៅលើវេបសាយចុងក្រោយដែលមានតំណភ្ជាប់នៅលើវេបសាយ www.cambodia-airports.aero ឬកម្មវិធីតាមទូរស័ព្ទរបស់វេបសាយយើងនេះ ពាក់ព័ន្ធជាមួយនឹងផលិតផល ឬសេវាដែលត្រូវបានផ្សព្វផ្សាយ គឺជាការទទួលខុសត្រូវដាច់ដោយឡែករបស់ម្ចាស់អ្នកផ្សាយពាណិជ្ជកម្ម។ ក្នុងករណីដែលអ្នកប្រើវេបសាយនេះត្រូវការការសេចក្ដីពន្យល់ស្រាយបំភ្លឺជុំវិញផលិតផល ឬសេវាដែលត្រូវបានផ្សាយពាណិជ្ជកម្ម សូមអញ្ជើញទាក់ទងផ្ទាល់ទៅកាន់ម្ចាស់ផលិតផល ឬម្ចាស់សេវានោះ។
ជាពិសេស ក្រុមហ៊ុន CA គ្មានការត្រួតត្រា ឬការទទួលខុសត្រូវលើ៖
១.គុណភាព សុវត្ថិភាព ឬភាពស្របច្បាប់របស់ទំនិញ ឬសេវាណាមួយដែលត្រូវបានផ្សាយដោយភាគីទីបី
២.ភាពដើម ឬភាពត្រឹមត្រូវនៃការអធិប្បាយអំពីផលិតផល ឬសេវាដែលត្រូវបានផ្សាយដោយភាគីទីបី
៣. សមត្ថកិច្ច ឬសិទ្ធិអនុញ្ញាតរបស់អ្នកផ្សាយពាណិជ្ជកម្ម អ្នកលក់រាយ ឬភាគីទីបីក្នុងការលក់ផលិតផល ឬសេវាណាមួយឡើយ។
ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនយើងខ្ញុំនៅតែស្នើឱ្យអ្នកផ្សាយពាណិជ្ជកម្ម អ្នកលក់រាយ ភាគីទីបី និងអ្នកទទួលតំណភ្ជាប់វេបសាយបន្ត ទទួលយកកិច្ចព្រមព្រៀងដែលហៅជាភាសាអង់គ្លេសថា Service Level Agreements ដើម្បីកម្រិតហានិភ័យកុំឱ្យកើតមានចំពោះអ្នកប្រើប្រាស់វេបសាយរបស់យើង។
តំណភ្ជាប់
វេបសាយ www.cambodia-airports.aero អាចមានតំណភ្ជាប់ទៅកាន់វេបសាយខាងក្រៅផ្សេងៗទៀត ដែលដំណើរការដោយភាគីទីបី រាប់ទាំងអ្នកលក់រាយផង។ វេបសាយទាំងឡាយដែលមានតំណភ្ជាប់ទៅបែបនេះមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន CA ទេ ហើយក្រុមហ៊ុនយើងខ្ញុំក៏គ្មានការទទួលខុសត្រូវលើខ្លឹមសារវេបសាយទាំងនោះ ឬលើការផ្តល់ផលិតផល ឬសេវាដែលអ្នកប្រើចង់បាន ឬជាវនៅលើវេបសាយណាមួយក្នុងចំណោមវេបសាយទាំងនោះដែរ។ ក្រុមហ៊ុន CA មិនអាចធានាឱ្យបានទេថា តើខ្លឹមសារនៅលើវេបសាយរបស់ភាគីទីបីណាមួយមានភាពត្រឹមត្រូវ ស្របច្បាប់ ឬមិនបង្កគ្រោះថ្នាក់យ៉ាងណានោះ។
វេបសាយខាងក្រៅខ្លះអាចលេចឡើងនៅលើវេបសាយ www.cambodia-airports.aero តាមរយៈស៊ុម (frames) អាចមានឬគ្មានខ្លឹមសាររបស់វេបសាយយើង ឬរួមបញ្ចូលតំណភ្ជាប់ទៅវិញទៅមកជាមួយវេបសាយយើង ក៏អាចមានដែរ។ ធនធានបែបនេះមានសម្រាប់តែផ្តល់ភាពងាយស្រួលដល់អ្នកប្រើប៉ុណ្ណោះ ហើយមិនមែនមានន័យថាជាការអនុម័តគាំទ្រចំពោះវេបសាយ និងខ្លឹមសារដទៃទៀតនោះទេ។
លក្ខខណ្ឌផ្តាច់ការប្រើប្រាស់
នៅពេលណាក៏ដោយ និងផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យដែលខ្លួនចាត់ទុកថាសមស្រប ក្រុមហ៊ុន CA អាចផ្តាច់លែងឱ្យអ្នកប្រើចូលប្រើប្រាស់វេបសាយ www.cambodia-airports.aero តទៅទៀត។
ឯកជនភាព
សូមអញ្ជើញអានគោលការណ៍ឯកជនភាពរបស់យើងខ្ញុំ ដែលចែងអំពីរបៀបដែលយើងប្រមូល និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំអាចប្រមូលបានតាមរយៈការណ៍ដែលលោកអ្នកប្រើវេបសាយ www.cambodia-airports.aero របស់យើងខ្ញុំ។
កម្រិតនៃការធានា
ក្រុមហ៊ុន CA ខិតខំឱ្យអស់លទ្ធភាពដើម្បីធ្វើយ៉ាងណាឱ្យព័ត៌មាននៅលើវេបសាយនេះមានភាពត្រឹមត្រូវ និងពេញលេញ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន CA ដោយចេតនាឬអចេតនាក្តី អាចនឹងមិនធានាបានថា ព័ត៌មាននៅលើវេបសាយរបស់ខ្លួនមានភាពពេញលេញ និងត្រឹមត្រូវទាំងស្រុង ឬថាវានឹងមិនមានភាពយឺតយ៉ាវ ឬជួបភាពរអាក់រអួល នោះឡើយ។
កម្រិតនៃការទទួលខុសត្រូវ
អ្នកប្រើវេបសាយនេះយល់ព្រមថា នឹងមិនទាមទារក្រុមហ៊ុន CA ឱ្យទទួលខុសត្រូវចំពោះការខាតបង់ដោយផ្ទាល់ឬដោយប្រយោលណាមួយដែលកើតចេញពីការប្រើប្រាស់ព័ត៌មានដែលមាននៅលើវេបសាយនេះឡើយ។ ដូចគ្នានេះដែរ ក្រុមហ៊ុន CA មិនទទួលខុសត្រូវចំពោះសេវា និង/ឬ ផលិតផលណាមួយដែលបង្ហាញដោយភាគីទីបី តាមរយៈវេបសាយរបស់យើងខ្ញុំនេះទេ។
ការបដិសេធទទួលខុសត្រូវ និងកម្រិតនៃការទទួលខុសត្រូវ
ក្រុមហ៊ុន CA មិនអាចអះអាង ឬធានាថា ការប្រើ ឬការចូលប្រើរបស់អ្នកប្រើវេបសាយ www.cambodia-airports.aero របស់យើងខ្ញុំនឹងគ្មានភាពរអាក់រអួល ឬមិនដែលមានកំហុស ឬថាខ្លឹមសារទាំងអស់នៅលើវេបសាយនេះនឹងគ្មានវីរុស ឬធាតុចង្រៃមករំខាននោះទេ។ ការប្រើប្រាស់វេបសាយនេះគឺជាជម្រើស និងការប្រថុយប្រថានរបស់អ្នកប្រើទាំងស្រុង។ អ្នកប្រើប្រាស់គឺជាអ្នកទទួលខុសត្រូវទាំងស្រុងលើហានិភ័យពាក់ព័ន្ធនឹងការខាតបង់នានាដែលអាចកើតចេញពីការផ្ទេរ ប្រើប្រាស់ ឬការចូលទៅមើលទិន្នន័យ ព័ត៌មាន និងខ្លឹមសារផ្សេងទៀតនៅលើ ឬតាមរយៈវេបសាយ www.cambodia-airports.aero។
ទន្ទឹមគ្នានេះដែរ
១. ក្រុមហ៊ុន CA មិនធានាសិទ្ធិជូន ហើយអ្នកប្រើក៏គ្មានសិទ្ធិទាមទារសិទ្ធិអ្វីទាំងអស់ ក្រៅពីអ្វីដែលបានចែងច្បាស់លាស់នៅក្រោមខ្លឹមសារ និងលក្ខខណ្ឌទាំងអម្បាលមាណនេះ។
២. លក្ខខណ្ឌ ការធានា និងសិទ្ធិទាំងឡាយណាដែលគ្មានការចែងច្បាស់លាស់ ត្រូវបានផាត់ចេញ។
ជាពិសេស ក្រុមហ៊ុន CA មិនធានាអះអាងចំពោះភាពត្រឹមត្រូវនៃព័ត៌មានដែលបានផ្តល់ ឬសុចរិតភាព ភាពជឿជាក់បាន ឬភាពសមគួរសម្រាប់គោលបំណងជាក់លាក់ណាមួយនៃខ្លឹមសារនៅលើវេបសាយនេះឡើយ។
ក្រៅពីអ្វីដែលបានលើកឡើងនៅខាងលើរួចហើយ ក្រុមហ៊ុន CA មិនទទួលខុសត្រូវអ្វីទាំងអស់ចំពោះការខូចខាតដោយផ្ទាល់ ដោយប្រយោល ឬដែលអាចនឹងកើតមាននៅពេលក្រោយមកទៀត ចំពោះការបាត់បង់ ការខូចខាត ឬការរំខានដែលកើតមានចំពោះបុគ្គលណាមួយ ចេញពីឬពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងនេះ ពីវេបសាយនេះ ពីការប្រើប្រាស់វេបសាយនេះ (រាប់ទាំងប្រតិបត្តិការណាមួយដែលធ្វើឡើងតាមរយៈវេបសាយនេះ) ការទុកចិត្តទៅលើខ្លឹមសារណាមួយនៅក្នុងវេបសាយនេះ ឬដោយសារសកម្មភាព ការរំលង ឬទង្វើរបស់អ្នកផ្សាយពាណិជ្ជកម្មណាមួយនៅលើវេបសាយ www.cambodia-airports.aero។
ផ្សេងៗ
ក្រុមហ៊ុន CA ក៏ដូចជាអ្នកលក់រាយដែលមានវត្តមាននៅលើវេបសាយ www.cambodia-airports.aero មិនទទួលខុសត្រូវចំពោះភាពយឺតយ៉ាវ ឬការបំពានកិច្ចសន្យាណាមួយដោយសារករណីប្រធានសក្តិ ភាពរំជើបរំជួល កូដកម្មពេញទំហឹងឬដោយអន្លើ ទឹកជំនន់ អគ្គិភ័យ ឬសង្គ្រាមឡើយ។
កិច្ចព្រមព្រៀងរវាងអ្នកប្រើ និងក្រុមហ៊ុន CA ផ្អែកលើខ្លឹមសារនិងលក្ខខណ្ឌទាំងនេះ ត្រូវស្ថិតនៅក្រោមយុត្តាធិការ និងអនុលោមតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុនេះ អ្នកប្រើប្រាស់ប្រកាសពេញទំហឹងនិងដោយឥតលក្ខខណ្ឌ ថាទទួលយកយុត្តាធិការមិនផ្ដាច់មុខរបស់តុលាការកម្ពុជា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ។
ខែកញ្ញា ឆ្នាំ២០១៧