Relay ជាឈ្មោះរបស់ក្រុមហ៊ុនមួយមានឈ្មោះបោះសំឡេងទូទាំងពិភពលោក មានឯកទេសខាងការផ្តល់សេវាសម្រួលសម្រាប់ការធ្វើដំណើរ ហើយតែងមានវត្តមាននៅតាមអាកាសយានដ្ឋាននិងស្ថានីយរង់ចាំការធ្វើដំណើរផ្លូវឆ្ងាយ។ ជាមួយនឹងវត្តមានរបស់សេវានេះនៅតាមអាកាសយានដ្ឋាននិងស្ថានីយធ្វើដំណើរ អ្នកដំណើរអាចរកឃើញ ជាវបានយ៉ាងរហ័សនិងងាយស្រួល នូវផលិតផល និងសេវានានាដែលកាន់តែជួយធ្វើឱ្យបទពិសោធន៍នៃការធ្វើដំណើររបស់ពួកគេកាន់តែល្អដូចដែលយីហោនេះសរសេរថា៖ ជាមួយវត្តមាននៅតាមអាកាសយានដ្ឋាននិងស្ថានីយរថភ្លើងរាប់រយជុំវិញពិភពលោក Relay គឺជាសញ្ញាពិសេសនៅក្នុងការធ្វើដំណើរ ដោយផ្តល់ជូននូវផលិតផលនិងសេវាតាមជម្រើសស្របតាមសេចក្តីត្រូវការដែលនឹងធ្វើឱ្យការធ្វើដំណើររបស់លោកអ្នកកាន់តែមានភាពងាយស្រួល និងសម្បូរបែប។