Senteurs d'Angkor បង្កើតឡើងនៅឆ្នាំ១៩៩៩ ហាងនេះទទួលបានជោគជ័យក្នុងការបង្កើតឧស្សាហកម្មសិប្បកម្មដោយពឹងផ្អែកលើធនធានក្នុងស្រុក ហើយនៅតែរក្សាផ្ដល់លក្ខខណ្ឌការងារដែលគោរពចំពោះប្រពៃណីប្រជាជនតាមស្រុកភូមិ។ ផលិតផលនៅក្នុងហាងនេះនៅអាកាសយានដ្ឋានសៀមរាបគឺជាផលិតផលដើមនិងធ្វើដោយដៃសុទ្ធសាធ ដែលអ្នកស្រុកផលិតផ្ទាល់តាមរយៈការជ្រើសរើសធាតុផ្សំនិងការត្រួតពិនិត្យគុណភាពយ៉ាងល្អិតល្អន់។ ផលិតផលទាំងអស់គ្មានសារធាតុរក្សា paraben គ្មានសារធាតុ silicon មិនថែមពណ៌ គ្មានសារធាតុ ;sulfate មិនធ្វើតេស្តជាមួយសត្វ គឺធម្មជាតិ១០០%។