បន្ទប់ភ្ញៀវធុរកិច្ចស្ថិតក្រោមការគ្រប់គ្រងរបស់ផ្នែក Plaza Premium Lounge ដែលជាយីហោមួយមានកិត្តិនាមលើពិភពលោក។ ផ្នែកខាងក្នុងបន្ទប់នេះត្រូវបានតុបតែងដោយអ្នកជំនាញរចនាល្បីមកពីហុងកុង ឈ្មោះ Kinney Chan នៃក្រុមហ៊ុន KCA Associates។ បន្ទប់ប្រណីតនេះផ្តល់សេវាលំដាប់កំពូលដែលក្នុងនោះមានអាហារប៊ូហ្វេច្រើនមុខពេញមួយថ្ងៃ និងភេសជ្ជៈល្បីៗ និងការសម្របសម្រួលធុរកិច្ច និងសេវាម៉ាស្សាថែមទៀតផង។ អ្នកដំណើរដែលមានសិទ្ធិប្រើសេវានេះ (អាស្រ័យតាមក្រុមហ៊ុនអាកាសចរណ៍) ត្រូវ៖
- ជាអ្នកដំណើរជិះកៅអីចំណាត់ថ្នាក់ធុរកិច្ច ឬកៅអីចំណាត់ថ្នាក់លេខ១
- មានកាតសមាជិកក្រុមហ៊ុនអាកាសចរណ៍ប្រភេទមាស និងផ្លាទីន
- មានកាតឥណទាន VIP (ត្រូវផ្ទៀងផ្ទាត់ជាមួយធនាគាររបស់លោកអ្នក)
លោកអ្នកអាចចូលប្រើបន្ទប់នេះក្នុងនាមជាភ្ញៀវមិនបានកក់មុនដែរ ក្នុងអត្រាតម្លៃដូចខាងក្រោមនេះ៖
កញ្ចប់ប្រើប្រាស់បន្ទប់រង់ចាំ | តម្លៃ(ដុល្លារអាមេរិក) |
---|---|
២ម៉ោង (រាប់បញ្ចូលការប្រើប្រាស់ដោយឥតគិតថ្លៃនូវសេវាដែលបានកំណត់ជូន) | ៤៥ |
៥ម៉ោង (រាប់បញ្ចូលការប្រើប្រាស់ដោយឥតគិតថ្លៃនូវសេវាដែលបានកំណត់ជូន) | ៦៤ |
បន្ទប់ VIP | |
២ម៉ោង (អតិបរមា ៦នាក់) | ៣០៤ |
បន្ថែមម៉ោង | ១៣៩ |
បន្ថែមមនុស្ស | ៥១ |
បន្ទប់ងូតទឹក | |
បន្ទប់ងូតទឹកមានគ្រឿងសម្អាង និងភេសជ្ជៈ | ១៧ |
ទីតាំង៖ បន្ទាប់ពីចុះឈ្មោះ នៅស្ថានីយចេញដំណើរអន្តរជាតិ ជាន់ឡៅតឿ
ម៉ោងធ្វើការ 0600 - 12:00 រាល់ថ្ងៃ
ព័ត៌មានទំនាក់ទំនង
Tel: +855 23 862820
Email: cambodia@plaza-network.com
Website: www.plazapremiumlounge.com