ចូលទៅរកភាពស្ងប់ស្ងាត់…
សេវាស្ប៉ានិងម៉ាស្ស៉ា Wellness Spa នៅក្នុងបន្ទប់ Plaza Premium Lounge ត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពស្ងប់ស្ងាត់សម្រាប់ឱ្យអ្នកដំណើរសម្រាកកាយ និងបន្ធូរអារម្មណ៍។ សេវារបស់យើងត្រូវបានរៀបចំដើម្បីឆ្លើយតបទៅនឹងភាពហត់នឿយក្នុងការធ្វើដំណើររបស់ភ្ញៀវ និងដើម្បីត្រៀមលោកអ្នកសម្រាប់បន្តដំណើរទៅមុខទៀត។ ដោយសហការជាមួយបណ្តាញពិភពលោកនៃស្ប៉ាប្រចាំអាកាសយានដ្ឋាន យើងខ្ញុំមានការប្តេជ្ញាចិត្តក្នុងការប្រែក្លាយបទពិសោធន៍អាកាសយានដ្ឋានដោយធ្វើឱ្យអ្នកដំណើរមានអារម្មណ៍ថា អាកាសយានដ្ឋានជាទីកន្លែងមួយដ៏សុខសាន្ត។ ដើម្បីជួយស្តារសម្បទារាងកាយដែលមានការនឿយហត់ពីការធ្វើដំណើរ អ្នកព្យាបាលចំណានៗរបស់យើងដែលទទួលបានការហ្វឹកហ្វឺនជាលក្ខណៈអាជីពត្រឹមត្រូវ បានត្រៀមវិធីព្យាបាលដែលសំដៅជួយធ្វើឱ្យអ្នកធ្វើដំណើរទទួលបានភាពធូរស្រាលក្នុងអារម្មណ៍ និងសះស្បើយមុនការហោះហើរ ដោយប្រើប្រាស់ផលិតផលមានក្លិនស្រស់ស្រាយប្រចាំក្រុមហ៊ុន SÂMATA។
ព្យាបាលដោយម៉ាស្សា | តម្លៃសេវា (ដុល្លារអាមេរិក) |
---|---|
ម៉ាស្សាជើង15 នាទី | 13 |
ម៉ាស្សាជើង30 នាទី | 20 |
ម៉ាស្សាខ្នង និងស្មា 15 នាទី | 13 |
ម៉ាស្សាខ្នង និងស្មា 30 នាទី | 20 |
អត្រាតម្លៃទាំងអស់មានបញ្ចូលអត្រាពន្ធជាធរមានក្នុងស្រុករួចជាស្រេច។
សេវាទាំងអស់រង់ចាំបម្រើភ្ញៀវដើរចូលគ្រប់ប្រភេទ។
Location: Plaza Premium Lounge
Mezzanine Floor, International Departure
Operating Hours: 05:00AM – 01:00AM daily
Contact: +855 23 862 820
Email: cambodia@plaza-network.com
Website: www.plazapremiumlounge.com