អាកាសយានដ្ឋានរបស់យើងសូមផ្តល់ជូនសេវា Wi-Fi ប្រើគ្មានកំណត់ដោយឥតគិតថ្លៃនៅក្នុងស្ថានីយអ្នកដំណើរមកដល់ និងស្ថានីយចេញដំណើរ។ ដើម្បីភ្ជាប់ សូម៖
១. បើក Wi-Fi ក្នុងទូរស័ព្ទ កុំព្យូទ័រ ឬអាយផែត របស់លោកអ្នក
២. ជ្រើសយកបណ្តាញ "VINCI Airports wifi" ហើយបើក Internet browser របស់លោកអ្នក
៣. បញ្ចូលអាសយដ្ឋានអ៊ីមែល និងឈ្មោះប្រទេសរបស់លោកអ្នក
បន្ទាប់ពីយល់ព្រមតាមខ្លឹមសារនិងលក្ខខណ្ឌរួចហើយ លោកអ្នកនឹងភ្ជាប់អ៊ិនធឺណិតបានដើម្បីបើកអ៊ីមែល ឬចូលទៅវេបសាយដែលលោកអ្នកត្រូវការតាមចិត្ត។