-
អាកាសយានដ្ឋានរបស់ក្រុមហ៊ុនយើងខ្ញុំស្ថិតនៅចម្ងាយប្រហែល១០គីឡូម៉ែត្រ ពីចំណុចកណ្តាលរាជធានី នៅទិសពាយ័ព្យ។ ជាមធ្យម លោកអ្នកត្រូវការពេលពី៣០នាទី ទៅ១ម៉ោងក្នុងការធ្វើដំណើរ ដោយអាស្រ័យទៅតាមប្រភេទមធ្យោបាយដឹកជញ្ជូនរបស់លោកអ្នក នឹងសភាពកកស្ទះចរាចរណ៍តាមដងផ្លូវ។
ខាងក្រោមនេះ ជាបញ្ជីសេវាដឹកជញ្ជូនដែលទទួលបានការឯកភាពពីអាកាសយានដ្ឋានយើងខ្ញុំ លោកអ្នកអាចប្រើសេវាកម្មទាំងនេះដើម្បីធ្វើដំណើរទៅទីក្រុង។
សម្រាប់ព័ត៌មានផ្សេងទៀត លោកអ្នកអាចទៅសាកសួរនៅបញ្ជរព័ត៌មានដឹកជញ្ជូននៅក្នុងស្ថានីយអ្នកដំណើរមកដល់។ លោកអ្នកអាចទិញសំបុត្រជិះរថយន្ត និងសាកសួរព័ត៌មានបន្ថែមទៀតពីបញ្ជរនោះ។
សេវារថយន្តក្រុង
តម្លៃ៖ ប្រហែល USD 0.40
បណ្តាញរថយន្តក្រុងគឺជាសេវាសាធារណៈដែលទើបតែដំណើរការថ្មីៗនេះដែរទេនៅប្រទេសកម្ពុជា ហើយកំពុងតែអភិវឌ្ឍទៅមុខ។ វាជាសេវាដឹកជញ្ជូនសាធារណៈតែមួយគត់ ដែលមានតម្លៃថោកបំផុតសម្រាប់ជិះស្វែងយល់អំពីទីក្រុង។ សំបុត្រសម្រាប់ជិះម្តងថ្លៃ១៥០០រៀល ដែលត្រូវបង់នៅពេលឡើងជិះ (និងរាល់ពេលដែលលោកអ្នកដូរទៅជិះរថយន្តរត់លើផ្លូវផ្សេងទៀត)។
បច្ចុប្បន្ននេះ មានរថយន្តក្រុងចំនួនបីខ្សែកំពុងប្រតិបត្តិការ។ ពីអាកាសយានដ្ឋាន លោកអ្នកអាចឡើងជិះរថយន្តលេខ៣ ដែលនឹងដឹកលោកអ្នកចូលទីក្រុងតាមមហាវិធីសហព័ន្ធរុស្ស៊ី ស្ពាន៧មករា មហាវិថីកម្ពុជាក្រោមទៅដល់
រថយន្តក្រុងនេះរត់ពីម៉ោង៥ព្រឹក ដល់ម៉ោង៨:៣០នាទីយប់។ សូមមើលផែនទីផ្លូវរថយន្តលេខ៣។ សម្រាប់ព័ត៌មានបន្ថែម សូមមើលទំព័រហ្វេសប៊ុករថយន្តក្រុង City Bus facebook page.
រ៉ឺម៉ក
តម្លៃអាស្រ័យទៅតាមចម្ងាយ USD 7.00 | USD 9.00 | USD 12.00
រ៉ឺម៉កគឺជាប្រភេទយានជំនិះដែលប្រើម៉ូតូអូសរ៉ឺម៉កផ្ទុកមនុស្សពីខាងក្រោយ។ វាជាប្រភេទយានដឹកអ្នកដំណើរពេញនិយមទូទាំងប្រទេស ហើយក៏ងាយស្រួលគួរសមដែរក្នុងការហៅមកជិះ។ លោកអ្នកអាចហៅរ៉ឺម៉កតាមផ្លូវជិះក៏បានដែរ ប៉ុន្តែយើងខ្ញុំសូមផ្តល់អនុសាសន៍ឱ្យលោកអ្នកប្រើរ៉ឺម៉កនៅអាកាសយានដ្ឋានវិញ ដោយសារថា ថ្លៃដឹកត្រូវបានកំណត់ទុករួចហើយ លោកអ្នកមិនចាំបាច់តថ្លៃទៀតទេ។
នៅស្ថានីយអ្នកដំណើរមកដល់ មានបញ្ជរព័ត៌មានអំពីការដឹកជញ្ជូនដែលលោកអ្នកអាចសាកសួរបាន។ នៅទីនោះ លោកអ្នកអាចទិញសំបុត្រជិះរ៉ឺម៉កក្នុងអត្រាតម្លៃទៅតាមគោលដៅដែលលោកអ្នកត្រូវទៅ។
តាក់ស៊ី
តម្លៃអាស្រ័យតាមចម្ងាយ USD 9.00 | USD 12.00 | USD 15.00
តាក់ស៊ីជាមធ្យោបាយដឹកជញ្ជូនមានសុវត្ថិភាពបំផុតនៅភ្នំពេញ។ លោកអ្នកនឹងអាចឃើញតាក់ស៊ីរបស់អាកាសយានដ្ឋានតម្រង់ជួររង់ចាំនៅមុខស្ថានីយអ្នកដំណើរមកដល់។ តាក់ស៊ីអាកាសយានដ្ឋានទាំងនេះមានសមាគមរបស់គេ ដែលធានាឱ្យមានតម្លៃស្តង់ដា និងមានគុណភាព។
សម្រាប់ព័ត៌មានបន្ថែមអំពីមធ្យោបាយដឹកជញ្ជូនក្នុងក្រុង សូមចូលមើលវេបសាយ៖
នៅស្ថានីយអ្នកដំណើរមកដល់ មានបញ្ជរព័ត៌មានអំពីការដឹកជញ្ជូនដែលលោកអ្នកអាចសាកសួរបាន។ នៅទីនោះ លោកអ្នកអាចទិញសំបុត្រជិះតាក់ស៊ីក្នុងអត្រាតម្លៃទៅតាមគោលដៅដែលអ្នកត្រូវទៅ។