-
Relay
Travel conveniences- 6:00 am - last flight
- Domestic Departure
Relay ជាឈ្មោះរបស់ក្រុមហ៊ុនមួយមានឈ្មោះបោះសំឡេងទូទាំងពិភពលោក មានឯកទេសខាងការផ្តល់សេវាសម្រួលសម្រាប់ការធ្វើដំណើរ ហើយតែងមានវត្តមាននៅតាមអាកាសយានដ្ឋាននិងស្ថានីយរង់ចាំការធ្វើដំណើរផ្លូវឆ្ងាយ។ ជាមួយនឹងវត្តមានរបស់សេវានេះនៅតាមអាកាសយានដ្ឋាននិងស្ថានីយធ្វើដំណើរ អ្នកដំណើរអាចរកឃើញ ជាវបានយ៉ាងរហ័សនិងងាយស្រួល នូវផលិតផល និងសេវានានាដែលកាន់តែជួយធ្វើឱ្យបទពិសោធន៍នៃការធ្វើដំណើររបស់ពួកគេកាន់តែល្អដូចដែលយីហោនេះសរសេរថា៖ ជាមួយវត្តមាននៅតាមអាកាសយានដ្ឋាននិងស្ថានីយរថភ្លើងរាប់រយជុំវិញពិភពលោក Relay គឺជាសញ្ញាពិសេសនៅក្នុងការធ្វើដំណើរ ដោយផ្តល់ជូននូវផលិតផលនិងសេវាតាមជម្រើសស្របតាមសេចក្តីត្រូវការដែលនឹងធ្វើឱ្យការធ្វើដំណើររបស់លោកអ្នកកាន់តែមានភាពងាយស្រួល និងសម្បូរបែប។
-
Blue Pumpkin
Coffee shop- 05:00 - 23:00
- Departure (check-in hall)
Blue Pumpkin ជាហាងលក់នំប៉័ង នំបែបបារាំង ការ៉េម និងមានភោជនីយដ្ឋានមួយ មានកន្លែងអង្គុយប្រកបដោយផាសុកភាព បរិយាកាសស្រស់ថ្លា។ យើងខ្ញុំមានមោទនភាពចំពោះការប្រើគ្រឿងផ្សំមានគុណភាពនិងស្រស់ៗបំផុតដើម្បីផលិតនំ និងចំណីអាហារនៅក្នុងហារបស់យើងខ្ញុំ។ របៀបធ្វើចំណីទាំងអស់សុទ្ធតែត្រូវបានបង្កើតឡើងដោយមេចុងភៅរបស់យើងផ្ទាល់ និងប្រើប្រាស់ផលិតផលក្នុងស្រុកទៅតាមរដូវ។
-
Krispy Kreme
Doughnuts- 05:00 AM - last flight
- Departure (check-in hall)
ក្រោយពីបានបង្កើតឡើងនៅឆ្នាំ១៩៣៧ លោក Vernon Rudolph ចាប់ផ្តើមលក់នំផ្អែមដូណាត់ Krispy Kreme នៅតាមហាងក្នុងស្រុក។ ក្រោយមកទៀត លោក Vernon Rudolph ចាប់ផ្តើមលក់ដូណាត់លាបស្ករលោងឈ្មោះថា Original Glazed តាមប្រហោងជញ្ជាំងចង្ក្រានបាយរបស់គាត់ ឱ្យមនុស្សម្នាដែលដើរកាត់ក្បែរផ្ទះរបស់គាត់ ធំក្លិនឈ្ងុយរបស់នំដែលគាត់កំពុងចម្អិន។ បច្ចុប្បន្ន Krispy Kreme មានហាងជាបណ្តាញរបស់ខ្លួនជាង ១០០០ហាងនៅទូទាំងពិភពលោក។ នេះជាប្រវត្តិកកើតរបស់ហាងនំដូណាត់ Krispy Kreme។