-
អ្នកដំណើរជាជនពិការ
សូមស្នើក្រុមហ៊ុនអាកាសចរណ៍របស់លោកអ្នកឱ្យផ្តល់សេវាពិសេសជាកៅអីរុញនៅពេលលោកអ្នកកក់សំបុត្រយន្តហោះ ឬក្នុងករណីសង្គ្រោះបន្ទាន់ ឬក្នុងពេលចុះឈ្មោះចេញដំណើរ។ ក្នុងបន្ទប់ទឹកក៏មានរៀបចំលក្ខណៈសម្រួលដល់អ្នកដំណើរអង្គុយលើរទេះរុញដែរ។
-
ធ្វើដំណើរជាមួយកូនក្មេង
អាកាសយានដ្ឋានយើងមានរៀបចំជាបន្ទប់ទារកដ្ឋានដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់អ្នកមានក្មេងតូច។ យើងខ្ញុំបានរៀបចំឱ្យមានទារកដ្ឋានដែលលោកអ្នកអាចទទួលបានទឹកក្តៅនិងឯកជនភាពក្នុងការរៀបចំថែទាំកូនរបស់លោកអ្នក។ ទីតាំងទារកដ្ឋានមាននៅ៖
• ក្នុងសាលចុះឈ្មោះអ្នកដំណើរ ខាងក្រោយបញ្ជរលក់សំបុត្រ (ក្រោយជណ្តើរយន្តឡើងទៅកាន់ច្រកចេញដំណើរអន្តរជាតិ)។
• ក្នុងសាលរង់ចាំចេញដំណើរអន្តរជាតិ ខាងក្រោយ Dufry
• ក្នុងសាលចេញដំណើរក្នុងស្រុក
• ទីធ្លាចំណតរថយន្ត ទល់មុខហាង Nham Pochentong។ ក្នុងបន្ទប់ទឹកស្ត្រីមានតុសម្រាប់ផ្លាស់ប្តូរសំលៀកបំពាក់ទារកដែរ។ -
អនីតិជនធ្វើដំណើរខ្លួនឯង
ប្រសិនបើកូនរបស់លោកអ្នកមានអាយុក្រោម១២ឆ្នាំ សូមទាក់ទងក្រុមហ៊ុនអាកាសចរណ៍របស់លោកអ្នកនៅពេលកក់សំបុត្រដើម្បីសុំជំនួយសម្រាប់អនីតិជនធ្វើដំណើរម្នាក់ឯង។ អនីតិជនធ្វើដំណើរម្នាក់នេះនឹងត្រូវបានប្រគល់ឱ្យបុគ្គលិកអាកាសយានដ្ឋានដែលមានការចាត់តាំងឱ្យចាត់ចែងកិច្ចការនេះនៅពេលចេញដំណើរ ឬពេលមកដល់។