-
បញ្ជរព័ត៌មាន
យើងខ្ញុំរីករាយក្នុងការជួយលោកអ្នកចំពោះរាល់ចម្ងល់អំពីសុខូបត្ថម្ភវត្ថុនៅអាកាសយានដ្ឋានយើងខ្ញុំ នៅបញ្ជរព័ត៌មានក្នុងស្ថានីយចុះឈ្មោះ។
-
កញ្ចប់អីវ៉ាន់ធំពេក
ពេលចុះឈ្មោះ
ប្រសិនបើលោកអ្នកមានអីវ៉ាន់ដែលមានទំហំលើសស្តង់ដា លោកអ្នកនឹងត្រូវបានភ្នាក់ងារចុះឈ្មោះណែនាំឱ្យទៅកាន់កន្លែងឆែកឆេរអីវ៉ាន់លើសទំហំ។ សូមកុំភ្លេចសាកសួរក្រុមហ៊ុនអាកាសចរណ៍របស់លោកអ្នកជាមុនសិនអំពីទំហំកញ្ចប់អីវ៉ាន់ដែលអាចដាក់តាមយន្តហោះបាន។ -
សេវារុំកញ្ចប់អីវ៉ាន់
Seal & Go ការពារវ៉ាលីឬឥវ៉ាន់របស់អ្នកពីការហើប បែកបាក់ ឬបាត់។ ឥវ៉ាន់របស់លោកអ្នកនឹងត្រូវបានរុំដោយការយកចិត្តទុកដាក់បំផុតដោយប្រើក្រដាសរុំដែលមានគុណភាពខ្ពស់។ រាល់ការវេចខ្ចប់ឥវ៉ាន់មានភ្ជាប់មកជាមួយនូវFree Seal & Traceសម្រាប់តាមដានវ៉ាលីឬឥវ៉ាន់របស់អ្នក។ ក្រៅពីការវេចខ្ចប់ឥវ៉ាន់ Seal & Go ក៏ផ្តល់ជូននូវឧបករណ៍សុវត្ថិភាពនិងឧបករណ៍សម្រាប់ការធ្វើដំណើរប្រកបដោយផាសុកភាពនិងងាយស្រួលដូចជាខ្នើយធ្វើដំណើរ សោរនិងស្លាកវ៉ាលី។ ម៉ោងធ្វើការ៖ ៥: ០០-២២: ៣០ (ឬជើងហោះហើរចុងក្រោយ) សម្រាប់ព័ត៌មានបន្ថែមសូមពិនិត្យមើលគេហទំព័រនិង / ឬទំព័រហ្វេសប៊ុករបស់ពួកគេ៖
សេវាសម្រាប់ភ្ញៀវពិសេស (បន្ទប់ភ្ញៀវធុរកិច្ច បន្ទប់ប្រជុំ បន្ទប់ងូតទឹក)
បន្ទប់ភ្ញៀវធុរកិច្ចស្ថិតក្រោមការគ្រប់គ្រងរបស់ផ្នែក Plaza Premium Lounge ដែលជាយីហោមួយមានកិត្តិនាមលើពិភពលោក។ ផ្នែកខាងក្នុងបន្ទប់នេះត្រូវបានតុបតែងដោយអ្នកជំនាញរចនាល្បីមកពីហុងកុង ឈ្មោះ Kinney Chan នៃក្រុមហ៊ុន KCA Associates។ បន្ទប់ប្រណីតនេះផ្តល់សេវាលំដាប់កំពូលដែលក្នុងនោះមានអាហារប៊ូហ្វេច្រើនមុខពេញមួយថ្ងៃ និងភេសជ្ជៈល្បីៗ និងការសម្របសម្រួលធុរកិច្ច និងសេវាម៉ាស្សាថែមទៀតផង។ អ្នកដំណើរដែលមានសិទ្ធិប្រើសេវានេះ (អាស្រ័យតាមក្រុមហ៊ុនអាកាសចរណ៍) ត្រូវ៖
- ជាអ្នកដំណើរជិះកៅអីចំណាត់ថ្នាក់ធុរកិច្ច ឬកៅអីចំណាត់ថ្នាក់លេខ១
- មានកាតសមាជិកក្រុមហ៊ុនអាកាសចរណ៍ប្រភេទមាស និងផ្លាទីន
- មានកាតឥណទាន VIP (ត្រូវផ្ទៀងផ្ទាត់ជាមួយធនាគាររបស់លោកអ្នក)
លោកអ្នកអាចចូលប្រើបន្ទប់នេះក្នុងនាមជាភ្ញៀវមិនបានកក់មុនដែរ ក្នុងអត្រាតម្លៃដូចខាងក្រោមនេះ៖
កញ្ចប់ប្រើប្រាស់បន្ទប់រង់ចាំ តម្លៃ(ដុល្លារអាមេរិក) ២ម៉ោង (រាប់បញ្ចូលការប្រើប្រាស់ដោយឥតគិតថ្លៃនូវសេវាដែលបានកំណត់ជូន) ៤៥ ៥ម៉ោង (រាប់បញ្ចូលការប្រើប្រាស់ដោយឥតគិតថ្លៃនូវសេវាដែលបានកំណត់ជូន) ៦៤ បន្ទប់ VIP ២ម៉ោង (អតិបរមា ៦នាក់) ៣០៤ បន្ថែមម៉ោង ១៣៩ បន្ថែមមនុស្ស ៥១ បន្ទប់ងូតទឹក បន្ទប់ងូតទឹកមានគ្រឿងសម្អាង និងភេសជ្ជៈ ១៧ ទីតាំង៖ បន្ទាប់ពីចុះឈ្មោះ នៅស្ថានីយចេញដំណើរអន្តរជាតិ ជាន់ឡៅតឿម៉ោងធ្វើការ 0600 - 12:00 រាល់ថ្ងៃព័ត៌មានទំនាក់ទំនងTel: +855 23 862820Email: cambodia@plaza-network.comWebsite: www.plazapremiumlounge.comបន្ទប់រង់ចាំរបស់ក្រុមហ៊ុន Bangkok Airways
ទីតាំង៖ បន្ទាប់ពីចុះឈ្មោះ នៅស្ថានីយចេញដំណើរអន្តរជាតិ នៅក្បែរច្រកទ្វារឡើងយន្តហោះលេខ 1 និងលេខ 2
ម៉ោងធ្វើការ៖ 04:15 - 20:00 រាល់ថ្ងៃក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានដាក់ឱ្យប្រើសេវាបន្ទប់រង់ចាំថ្មីចំនួនពីរ ឈ្មោះថា Boutique Lounge និង Blue Ribbon Lounge នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីផ្តល់ផាសុកភាព និងជួយសម្រួលដល់អ្នកធ្វើដំណើរក្នុងពេលរង់ចាំ ទម្រាំដល់ម៉ោងឡើងយន្តហោះ។
អ្នកដំណើរហោះហើរតាមក្រុមហ៊ុននេះរវាងភ្នំពេញ-បាងកក អាចទទួលភាពរីករាយជាមួយបន្ទប់រង់ចាំទាំងនេះ ដែលផ្តល់ជូនអាហារសម្រន់ច្រើនមុខ និងភេសជ្ជៈត្រជាក់ ក្តៅ និងសេវាអ៊ិនធឺណិតតាម Wi-Fi ដោយឥតគិតថ្លៃទៀតផង។
សម្រាប់អ្នកដំណើរជិះកៅអីថ្នាក់ធុរកិច្ច (Blue Ribbon Club) ឬ អ្នកដំណើរកាន់កាតសមាជិក Flyer Bonus Premier Membership ពួកគេអាចទទួលបានសេវាកាន់តែវិសេសវិសាលថែមទៀតនៅ Blue Ribbon Club ដែលក្នុងនោះមានអាហារក្តៅៗ និងបន្ទប់ងូតទឹកផ្ទាល់ខ្លួនផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលវេបសាយ៖
Bangkok AirwaysWi-Fi
អាកាសយានដ្ឋានរបស់យើងសូមផ្តល់ជូនសេវា Wi-Fi ប្រើគ្មានកំណត់ដោយឥតគិតថ្លៃនៅក្នុងស្ថានីយអ្នកដំណើរមកដល់ និងស្ថានីយចេញដំណើរ។ ដើម្បីភ្ជាប់ សូម៖
១. បើក Wi-Fi ក្នុងទូរស័ព្ទ កុំព្យូទ័រ ឬអាយផែត របស់លោកអ្នក
២. ជ្រើសយកបណ្តាញ "VINCI Airports wifi" ហើយបើក Internet browser របស់លោកអ្នក
៣. បញ្ចូលអាសយដ្ឋានអ៊ីមែល និងឈ្មោះប្រទេសរបស់លោកអ្នក
បន្ទាប់ពីយល់ព្រមតាមខ្លឹមសារនិងលក្ខខណ្ឌរួចហើយ លោកអ្នកនឹងភ្ជាប់អ៊ិនធឺណិតបានដើម្បីបើកអ៊ីមែល ឬចូលទៅវេបសាយដែលលោកអ្នកត្រូវការតាមចិត្ត។លក់សំបុត្រ
ក្រុមហ៊ុនអាកាសចរណ៍ដូចមានរាយនាមខាងក្រោម មានផ្តល់សេវាលក់សំបុត្រនៅនឹងអាកាសយានដ្ឋានដែរ (រួមមានការកក់សំបុត្រ ការទិញសំបុត្រ និងការប្តូរជើងហោះហើរ ជាដើម)។ បញ្ជរសេវាទាំងនេះមាននៅកន្លែងចុះឈ្មោះ ខាងក្រោមជណ្តើរយន្តក្នុងស្ថានីយចេញដំណើរ។
សេវាប្តូររូបិយវត្ថុ
មាននៅសាលចុះឈ្មោះអ្នកចេញដំណើរ
បញ្ជរប្តូរប្រាក់របស់យើងទទួលយករូបិយវត្ថុគ្រប់ប្រភេទ។ បើចង់ដឹងអំពីអត្រាប្តូរប្រាក់ សូមចូលមើលវេបសាយរបស់ក្រសួងទេសចរណ៍។
គារជាតិនៃកម្ពុជា.បន្ទប់ជក់បារី
បន្ទប់ជក់បារីស្ថិតនៅក្នុងសាលរង់ចាំឡើងយន្តហោះ ទល់មុខច្រកទ្វារលេខ៩ និងលេខ១០។
ការិយាល័យប្រៃសណីយ៍
ការិយាល័យប្រៃសណីយ៍ស្ថិតនៅក្នុងស្ថានីយចុះឈ្មោះអ្នកដំណើរ ក្បែរបញ្ជរសេវាក្រុមហ៊ុនអាកាសចរណ៍។
បន្ទប់អធិដ្ឋាន
បន្ទប់អធិដ្ឋានស្ថិតនៅក្នុងសាលរង់ចាំឡើងយន្តហោះ ក្បែរច្រកទ្វារលេខ៥។
គិលានដ្ឋាន
បើលោកអ្នកត្រូវការជំនួយផ្នែកពេទ្យ សូមទាក់ទងបញ្ជរព័ត៌មានក្នុងសាលចុះឈ្មោះអ្នកចេញដំណើរ។
ATM
ការចាកចេញជាអន្តរជាតិ (កន្លែងលើងជិះយន្តហោះ)
ការចាកចេញក្នុងស្រុក (កន្លែងលើងជិះយន្តហោះ)
Check-in Hall
ទារកដ្ឋាន
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកដែលយកក្មេងតូចតាមជាមួយ យើងខ្ញុំបានរៀបចំឱ្យមានទារកដ្ឋានដែលលោកអ្នកអាចទទួលបានទឹកក្តៅនិងឯកជនភាពក្នុងការរៀបចំថែទាំកូនរបស់លោកអ្នក។ ទីតាំងទារកដ្ឋានមាននៅ៖
• ក្នុងសាលចុះឈ្មោះអ្នកដំណើរ ខាងក្រោយបញ្ជរលក់សំបុត្រ (ក្រោយជណ្តើរយន្តឡើងទៅកាន់ច្រកចេញដំណើរអន្តរជាតិ)។
• ក្នុងសាលរង់ចាំចេញដំណើរអន្តរជាតិ ខាងក្រោយ Dufry
• ក្នុងសាលចេញដំណើរក្នុងស្រុក
• ទីធ្លាចំណតរថយន្ត ទល់មុខហាង Nham Pochentong។ ក្នុងបន្ទប់ទឹកស្ត្រីមានតុសម្រាប់ផ្លាស់ប្តូរសំលៀកបំពាក់របស់ទារកផងដែរ។ស្ប៉ា និងម៉ាស្សា
ចូលទៅរកភាពស្ងប់ស្ងាត់…
សេវាស្ប៉ានិងម៉ាស្ស៉ា Wellness Spa នៅក្នុងបន្ទប់ Plaza Premium Lounge ត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពស្ងប់ស្ងាត់សម្រាប់ឱ្យអ្នកដំណើរសម្រាកកាយ និងបន្ធូរអារម្មណ៍។ សេវារបស់យើងត្រូវបានរៀបចំដើម្បីឆ្លើយតបទៅនឹងភាពហត់នឿយក្នុងការធ្វើដំណើររបស់ភ្ញៀវ និងដើម្បីត្រៀមលោកអ្នកសម្រាប់បន្តដំណើរទៅមុខទៀត។ ដោយសហការជាមួយបណ្តាញពិភពលោកនៃស្ប៉ាប្រចាំអាកាសយានដ្ឋាន យើងខ្ញុំមានការប្តេជ្ញាចិត្តក្នុងការប្រែក្លាយបទពិសោធន៍អាកាសយានដ្ឋានដោយធ្វើឱ្យអ្នកដំណើរមានអារម្មណ៍ថា អាកាសយានដ្ឋានជាទីកន្លែងមួយដ៏សុខសាន្ត។ ដើម្បីជួយស្តារសម្បទារាងកាយដែលមានការនឿយហត់ពីការធ្វើដំណើរ អ្នកព្យាបាលចំណានៗរបស់យើងដែលទទួលបានការហ្វឹកហ្វឺនជាលក្ខណៈអាជីពត្រឹមត្រូវ បានត្រៀមវិធីព្យាបាលដែលសំដៅជួយធ្វើឱ្យអ្នកធ្វើដំណើរទទួលបានភាពធូរស្រាលក្នុងអារម្មណ៍ និងសះស្បើយមុនការហោះហើរ ដោយប្រើប្រាស់ផលិតផលមានក្លិនស្រស់ស្រាយប្រចាំក្រុមហ៊ុន SÂMATA។
ព្យាបាលដោយម៉ាស្សា តម្លៃសេវា (ដុល្លារអាមេរិក) ម៉ាស្សាជើង15 នាទី ១៥ ម៉ាស្សាជើង30 នាទី ២៣ ម៉ាស្សាខ្នង និងស្មា 15 នាទី ១៥ ម៉ាស្សាខ្នង និងស្មា 30 នាទី ២៣ អត្រាតម្លៃទាំងអស់មានបញ្ចូលអត្រាពន្ធជាធរមានក្នុងស្រុករួចជាស្រេច។
សេវាទាំងអស់រង់ចាំបម្រើភ្ញៀវដើរចូលគ្រប់ប្រភេទ។
ទីតាំង: Plaza Premium Lounge
Mezzanine Floor, ការចេញដំណើរអន្តរជាតិ
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ម៉ោងធ្វើការ: 0៦:00ព្រឹក – ១២:00យប់ រាល់ថ្ងៃ
ទំនាក់ទំនង: +៨៥៥ ២៣ ៨៦២ ៨២០
អ៊ីម៉ែល: cambodia@plaza-network.com
គេហទំព័រ: www.plazapremiumlounge.comសេវាចាំទទួល និងបដិសណ្ឋារកិច្ច
ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Plaza Premium Lounge សេវានេះគឺដើម្បីផ្តល់បទពិសោធន៍ពិសេសរបស់អាកាសយានដ្ឋានជូនអ្នកដំណើរទាំងអស់។ ក្រុមទទួលស្វាគមន៍ដ៏ពោរពេញដោយមេត្រីភាពរង់ចាំបម្រើសេវាជានិច្ចដើម្បីធានាយ៉ាងណាឱ្យការធ្វើដំណើររបស់លោកអ្នកគ្មានភាពហត់នឿយ និងប្រព្រឹត្តទៅបានយ៉ាងរលូននៅអាកាសយានដ្ឋាន មិនថាពេលចេញដំណើរ ពេលមកដល់ ឬពេលឆ្លងកាត់នោះទេ។ សូមទុកឱ្យយើងខ្ញុំជួយលោកអ្នកពេលសម្រាកនៅក្នុងបន្ទប់រង់ចាំ ការរត់ការយកអីវ៉ាន់ចេញ និងកម្មវិធីទស្សនាផ្សេងៗទៀត។ សម្រាប់អ្នកដំណើរមកដល់ មន្ត្រីសេវាកម្មគយនឹងចាំទទួលភ្ញៀវនៅមាត់ទ្វារ ដោយមានលើកស្លាកសញ្ញាសរសេរឈ្មោះពីលើផង។ ពេលបានជួបហើយ មន្ត្រីនោះនឹងអមដំណើរភ្ញៀវទៅឆ្លងកាត់ការត្រួតពិនិត្យអន្តោប្រវេសន៍ យកអីវ៉ាន់ចេញ និងធ្វើការត្រួតពិនិត្យគយ មុននឹងជូនដំណើរភ្ញៀវទៅជួបភាគីចាំទទួល ឬទៅកាន់រថយន្តលីម៉ូហ្ស៊ីន ឬតាក់ស៊ីដែលកំពុងរង់ចាំ។ សម្រាប់ភ្ញៀវចេញដំណើរ មន្ត្រីសេវាកម្មគយរបស់យើងនឹងទៅជួបភ្ញៀវនៅក្នុងស្ថានីយចេញដំណើរ ដោយកាន់ស្លាកមានឈ្មោះសរសេរពីលើផង។ ពេលបានជួបគ្នាហើយ ភ្នាក់ងាររបស់យើងនឹងជូនភ្ញៀវទៅចុះឈ្មោះនៅបញ្ជរក្រុមហ៊ុនអាកាសចរណ៍ បន្ទាប់មក ទៅធ្វើការត្រួតពិនិត្យអន្តោប្រវេសន៍ រួចហើយ យើងនឹងជូនដំណើរភ្ញៀវទៅកាន់ច្រកទ្វារឡើងជិះរយន្តហោះ ឬទៅបន្ទប់ Plaza Premium Lounge ដើម្បីរង់ចាំដល់ម៉ោងឡើងយន្តហោះ។
សេវាកម្ម តម្លៃសេវា (ដុល្លារអាមេរិក) ១ ទៅ ៤នាក់ តម្លៃ៤៤ដុល្លារក្នុងមួយសេវា ក្នុង១នាក់ ៥ ទៅ ១០នាក់ តម្លៃ៣៥ដុល្លារក្នុងមួយសេវា ក្នុង១នាក់ អត្រាតម្លៃទាំងអស់មានបញ្ចូលអត្រាពន្ធជាធរមានក្នុងស្រុករួចជាស្រេច។
សេវាទាំងអស់រង់ចាំបម្រើភ្ញៀវដើរចូលគ្រប់ប្រភេទ។
សូមអ៊ីម៉ែលៈ cambodia@plaza-network.com សម្រាប់ការសាកសួរនិងការកក់បន្ថែម។
ទីតាំង: Plaza Premium Lounge
Mezzanine Floor, ការចេញដំណើរអន្តរជាតិ
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ម៉ោងធ្វើការ: 06:00AM – 12:00AM រាល់ថ្ងៃ
ទំនាក់ទំនង: +855 23 862 820
អ៊ីម៉ែល: cambodia@plaza-network.com
គេហទំព័រ: www.plazapremiumlounge.com