ប្រព័ន្ធចំណតយានយន្ត - តើវាដំណើរការយ៉ាងដូចម្តេច?
ចំណតធម្មតា ឬ ផ្លូវដាក់អ្នកដំណើរចុះ
ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សូមជ្រើសយករវាងផ្លូវដាក់អ្នកដំណើរចុះ និងផ្លូវចូលទៅកាន់ចំណត។
ផ្លូវដាក់អ្នកដំណើរចុះ ផ្លូវនេះអាចឱ្យយានយន្តគ្រប់ប្រភេទប្រើប្រាស់បាន ក្នុងគោលបំណងដាក់អ្នកដំណើរនៅស្ថានីយចេញដំណើរ និងទទួលយកអ្នកដំណើរនៅស្ថានីយមកដល់។ ប៉ុន្តែ ដើម្បីធានាឱ្យដំណើរការមានប្រសិទ្ធភាពសម្រាប់គ្រប់ៗគ្នា ក្រុមហ៊ុនសូមរឹតត្បិតការប្រើប្រាស់ផ្លូវនេះ ដោយឱ្យរថយន្តចូលតាមផ្លូវនេះដោយមិនបាច់បង់ថ្លៃសេវាបានត្រឹមតែ ១០ នាទី (រថយន្ត ១ និង ២) និងត្រឹមតែ ២០ នាទី (រថយន្តថ្នាក់ទី ៣) ។ លើសពីរយៈពេល ១០ ឬ ២០ នាទីឥតគិតថ្លៃ ក្រុមហ៊ុននឹងតម្រូវឱ្យម្ចាស់រថយន្តបង់ថ្លៃ្ ប៉ុន្តែចូរប្រយ័ត្នការចតយូរនៅលើផ្លូវនេះ នឹងអាចនាំឱ្យកើនចំនួនប្រាក់ដែលអ្នកត្រូវបង់នៅពេលចេញទៅវិញ។
ចំណតធម្មតា៖សម្រាប់ការចតលើសពី១០នាទី យើងសូមជូនយោបល់ឱ្យម្ចាស់រថយន្តទៅចតនៅក្នុងចំណតធម្មតា គឺនៅចំណតសម្រាប់អ្នកមកដល់ក៏បាន ឬនៅចំណតសម្រាប់អ្នកចេញដំណើរក៏បាន។
ច្រកដាក់អ្នកដំណើរចុះ | |
យានជំនិះក្រុម១ | |
---|---|
រយៈពេល១០នាទីដំបូង | ឥតគិតថ្លៃ |
ចាប់ពី១០នាទី | គិតបន្ថែម ៥,០០០៛ រៀងរាល់ ០៥នាទី |
យានជំនិះក្រុម២ | |
រយៈពេល១០នាទីដំបូង | ឥតគិតថ្លៃ |
ចាប់ពី១០នាទី | គិតបន្ថែម ៧,០០០៛ រៀងរាល់ ០៥នាទី |
យានជំនិះក្រុម៣ | |
រយៈពេល២០នាទីដំបូង | ឥតគិតថ្លៃ |
ចាប់ពី២០នាទី | គិតបន្ថែម ៩,០០០៛ រៀងរាល់ ០៥នាទី |
ចំណតយានយន្តធម្មតា | |
យានជំនិះក្រុម១ | |
---|---|
រយៈពេល៣០នាទីដំបូង | ៤,០០០៛ |
ចាប់ពី៣០នាទី | គិតបន្ថែម ២,០០០៛ រៀងរាល់ ៣០នាទី |
យានជំនិះក្រុម២ | |
រយៈពេល៣០នាទីដំបូង | ៥,០០០៛ |
ចាប់ពី៣០នាទី | គិតបន្ថែម ៣,០០០៛ រៀងរាល់ ៣០នាទី |
ម៉ូតូ-កង់ | |
ក្រោម ១២ម៉ោង | ២,០០០៛ |
ចាប់ពី ១២ម៉ោង | គិតបន្ថែម ១,០០០៛ រៀងរាល់ ១ម៉ោង |
រថយន្តចំណាត់ថ្នាក់លេខ៣ កម្ពស់លើស៣ម៉ែត្រ
- រថយន្តប្រភេទរថយន្តក្រុងធំៗនឹងត្រូវបានអនុញ្ញាតឱ្យទៅចតនៅចំណតដែលបានកំណត់សម្រាប់តែរថយន្តក្រុងធំៗប៉ុណ្ណោះ (នៅជិតច្រកចូលអាកាសយានដ្ឋាន)។
- រថយន្តក្រុងត្រូវទទួលគ្រប់គ្រងពេលណា ដើម្បីទៅទទួលអ្នកដំណើររបស់ខ្លួនទាន់ពេល ដោយប្រើផ្លូវដាក់អ្នកដំណើរចុះ។
ប្រព័ន្ធកាត SVAY៖
អ្នកចេញចូលអាកាសយានដ្ឋានញឹកញាប់ គួរប្រើកាត SVAY របស់យើងដើម្បីកុំឱ្យខាតពេល និងចំណេញការប្រើប្រាស់។ តាមរយៈការបង់ប្រាក់ជាមុន កាតនេះជាដំណោះស្រាយថ្មីសម្រាប់ការចូលចត ហើយផ្តល់អត្ថប្រយោជន៍ដូចខាងក្រោមនេះ៖
- ក្រេឌីត១០%បន្ថែមលើកាតនេះ
- មិនចាំបាច់ទៅបង់ប្រាក់នៅម៉ាស៊ីននោះទេ គ្រាន់តែឆូតកាតនៅច្រកចេញជាការស្រេច។
អ្នកអាចទិញកាត SVAY នេះបាននៅបញ្ជរសេវាកម្មចំណតអតិថិជន នៃស្ថានីយមកដល់បាន។
វិធានការ និងបទបញ្ជានៅចតរថយន្តជំនិះ
សូមរំលឹកថា៖
- គណៈគ្រប់គ្រងអាកាសយានដ្នានអន្តរជាតិភ្នំពេញមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតដល់ទ្រព្យសម្បត្តិ និង/ឬយានយន្តរបស់លោកអ្នកដែលចតក្នុងចំណត យាន្ត ជំនិះយើងខ្ញុំឡើយ។
- ហាមដាច់ខាតនូវការចតលើគន្លងផ្លូវចេញចូល។ រថយន្តអាចចតបានតែនៅតាមគំនូសក្នុងចំណតប៉ុណ្ណោះ។ ក្នុងករណីបំពាន រថយន្តអាចត្រូវបានយកចេញ ហើយម្ចាស់រថយន្តនឹងទទួលការផាកពិន័យ។
- អ្នកបើកបរត្រូវទៅរកម៉ាស៊ីនបង់ប្រាក់ ដើម្បីបង់ថ្លៃចតរថយន្ត មុនពេលវិលត្រឡប់ទៅយានយន្តនិងចាកចេញ។ គ្មានការបង់ប្រាក់ អាចធ្វើបាននៅច្រកចេញទេ។
- គណៈគ្រប់គ្រងអាកាសយានដ្នានអន្តរជាតិភ្នំពេញ រក្សាសិទ្ធិក្នុងការធ្វើការកែប្រែលក្ខខណ្ឌទាំងនេះដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ ។
ប្រសិនបើមានសំនួរអំពីចំណតរថយន្ត សូមទាក់ទងមកក្រុមការងារ៖
លេខទូរសព្ទ: +855 (0)17 444 573
អាស័យដ្ឋានអ៊ីម៉េល: pnh.parking@cambodia-airports.aero