ក្រោយពីបានបង្កើតឡើងនៅឆ្នាំ១៩៣៧ លោក Vernon Rudolph ចាប់ផ្តើមលក់នំផ្អែមដូណាត់ Krispy Kreme នៅតាមហាងក្នុងស្រុក។ ក្រោយមកទៀត លោក Vernon Rudolph ចាប់ផ្តើមលក់ដូណាត់លាបស្ករលោងឈ្មោះថា Original Glazed តាមប្រហោងជញ្ជាំងចង្ក្រានបាយរបស់គាត់ ឱ្យមនុស្សម្នាដែលដើរកាត់ក្បែរផ្ទះរបស់គាត់ ធំក្លិនឈ្ងុយរបស់នំដែលគាត់កំពុងចម្អិន។ បច្ចុប្បន្ន Krispy Kreme មានហាងជាបណ្តាញរបស់ខ្លួនជាង ១០០០ហាងនៅទូទាំងពិភពលោក។ នេះជាប្រវត្តិកកើតរបស់ហាងនំដូណាត់ Krispy Kreme។