Levi Strauss &; Co. (Levi’s) គឺជាក្រុមហ៊ុនឯកជនអាមេរិកដែលលក់សំលៀកបំពាក់ខូវប៊យក្រោមយីហោដ៏ល្បីរន្ទឺនេះនៅទូទាំងពិភពលោក។ យីហោនេះត្រូវបានបង្កើតឡើងនៅក្នុងខែឧសភា ឆ្នាំ១៨៥៣ ដោយជនអន្តោប្រវេសន៍ពីប្រទេសអាល្លឺម៉ង់ម្នាក់ឈ្មោះ Levi Strauss។ គាត់បានចេញពីតំបន់ Buttenheim, Bavaria ក្នុងប្រទេសអាល្លឺម៉ង់ ទៅរស់នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា ហើយនៅទីនោះ គាត់បានបើកសាខាជំនួញបោកគក់របស់បងប្រុសគាត់នៅទីក្រុងញូវយ៉ក។ ស្នាក់ការធំរបស់ក្រុមហ៊ុន Levi's គឺ Levi's Plaza ក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ។